(សៀមរាប)៖ អភិបាលស្រុកពួក បានដឹកនាំក្រុមការងារយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជួបការលំបាក ចំនួន ៥០គ្រួសារ នៅតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហម នៅភូមិប្រឡាយ ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
អំណោយដែលទៅចែកជូនដល់ប្រជាពលរដ្ឋកាលពីថ្ងៃទី០៤ ខែកញ្ញា កន្លងទៅនេះ រួមមាន៖ អង្ករ ១០គីឡូ មី ១៥កញ្ចប់ ត្រីខ ៥កំប៉ុង ទឹកសុីអ៉ីវ ១ដប ទឹកត្រី ១ដប ស្ករសកន្លះគីឡូក្រាម ម៉ាស់ ១ដុំ ពងទា ១០គ្រាប់ និងសាប៊ូ ១ដុំ។
អំណោយដែលយកទៅចែកជូនដល់ប្រជាពលរដ្ឋនេះ ជាជំនួយឧបត្ថម្ភរបស់ព្រះសង្ឃ និងសប្បុរសជន ដែលបានឧបត្ថម្ភដល់រដ្ឋបាលស្រុក ដេីម្បីទុកចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដោយសារវិបត្តិជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថា មកដល់ថ្ងៃនេះស្រុកពួកមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១,៤២៨ ស្រ្តី ៧៩៦នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៧១២នាក់ ស្រី ៣៨៨នាក់, ស្លាប់មានចំនួន ១០នាក់ ស្រី ៦នាក់ និងកំពុងសម្រាកព្យាបាល ៦៩៤នាក់ ស្រី ៣៩៦នាក់៕