(ភ្នំពេញ)៖ នៅម៉ោង៣៖២០រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញទៅដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយ ដើម្បីចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៥ ។ សន្និបាតនេះ បានធ្វើឡើងរយៈពេល៣ថ្ងៃ តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយមានកំណត់ទិសដៅអនុវត្តសម្រាប់ឆ្នាំថ្មី ២០១៦ផងដែរ។
សូមជំរាបថា សម្រាប់កម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នេះ Fresh News TV នឹងផ្សាយបន្តផ្ទាល់ ជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឲ្យបានដឹងផងដែរ៕
សូមទស្សនាផ្សាយផ្ទាល់៖