(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) លើកទី២ សម្រាប់កុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២២០១នេះ បានឱ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ដល់ប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី១២ ឆ្នាំ ទៅក្រោម១៨ឆ្នាំ បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ (ស៊ីណូវ៉ាក់) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនៅខេត្តសៀមរាប មេត្តាជ្រាបថា៖

ទី១៖ កាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

បញ្ជាក់៖ រយៈពេលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ ត្រូវមានរយៈពេលចន្លោះពី១៥ថ្ងៃ ទៅ២៨ថ្ងៃ (មិនអោយ ហួស២៨ថ្ងៃក្រោយចាក់ដូសទី១) នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែល លោក លោកស្រី លោកឧកញ៉ា អ្នក ឧកញ៉ា លោក-លោកស្រី និងបងប្អូនទាំងអស់បាននាំកូនទៅចាក់កាលពីដូស ទី១ កន្លងមក។

ទី២៖ យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨៖០០នាទីព្រឹកដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងម៉ោង១៤៖០០នាទីរសៀល ដល់ម៉ោង១៦៖៣០នាទី (មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)។

ទី៣៖ ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ លើកទី១ មកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន។

ទី៤៖ ករណីមកយឺតលើសពី២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១ នឹងមិនអាចចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ បានទេ។

ទី៥៖ ប្រសិនបើមិនបានចាក់ដូសទី២ទេ នោះនឹងមិនមានអង្គបដិបក្ខប្រាណ (Antibxxy) ដើម្បីទប់ទល់ជាមួយវីរុសកូវីដ១៩ ទេ។

និងទី៦៖ ទោះបីចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ «៣ការពារ និង៣កុំ»