(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៤៥៨,៣១៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣២,១៧៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១២៩,០២០នាក់ (ស្លាប់ ១៣៥,៨៦១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,០៨០,៩៨៤នាក់ (ស្លាប់ ៣៤,២៣៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៨៤៤,៨៣៥នាក់ (ស្លាប់ ១៨,២១៩នាក់)
* ថៃ ឆ្លងចំនួន ១,២៨០,៥៣៤នាក់ (ស្លាប់ ១២,៨៥៥នាក់)
* វៀតណាម ឆ្លងចំនួន ៥២៤,៣០៧នាក់ (ស្លាប់ ១៣,០៧៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤១៥,៤១៦នាក់ (ស្លាប់ ១៥,៨៩១នាក់)
* កម្ពុជា ឆ្លងចំនួន ៩៥,៣០០នាក់ (ស្លាប់ ១,៩៥៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៨,៦៦០នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៥,៩៣៣នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,៣២៩នាក់ (ស្លាប់ ១៤នាក់)៕