(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១៤ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន៣៨នាក់ និងស្លាប់១នាក់ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង១១៤នាក់ ភាគច្រើនរកឃើញនៅស្រុកអន្លង់វែង ក្នុងនោះអ្នកជំងឺចំនួន២៨នាក់ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ អ្នកជំងឺចំនួន៦៦នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងអ្នកជំងឺ២០នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក និងស្លាប់១នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៧,០៧១ករណីហើយ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៧៣៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១.៣៣៧ករណី បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៤០០នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១.៥៥៤នាក់ និងស្លាប់ចំនួន១៤នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖