(ប៉េកាំង)៖ ស្របទៅតាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេសចិន លោក Xi Jinping , ប្រធានាធិបតីប្រទេសស្វីស លោក Johann Schneider-Ammann នឹងធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការមកកាន់ប្រទេសចិន ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ខាងមុខ នេះបើតាមការឲ្យដឹងពី អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ។
តាមរយៈការធ្វើដំណើរ ទស្សនៈកិច្ចផ្លូវការ របស់ថ្នាក់ដឹកនាំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ព្រមទាំងបង្កើនទំនាក់ទំនង ពាណិជ្ជកម្មទ្វេរភាគីផងដែរ៕