(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧នាក់ថ្មីថែមទៀត និងករណីជាសះស្បើយចំនួន៣៦នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

រដ្ឋបាលខេត្តកោះកុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង ០៧នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង៖