(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញលិខិតបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលរួមមាន៖
១៖ ប្រកាសលេខ ០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។
២៖ សេចក្តីសម្រេចលេខ ០៥០ សសរ ស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។
៣៖ សេចក្ដីណែនាំលេខ ០១៤ សណន ស្តីពីការអនុវត្តប្រកាសស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។
៤៖ សារាចរណែនាំ ០០៩ សរណន ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
៥៖ សេចក្តីសម្រេច ០៥១ សសរ ស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ខាងក្រោមនេះលិខិតបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៖