(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៥នាក់បន្ថែមទៀត។ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែកញ្ញានេះ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង២៥នាក់នេះ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ស្រុកកោះញែក និងមួយចំនួននៅស្រុកអូររាំង និងមួយចំនួននៅក្នុងក្រុងសែនមនោរម្យ ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត និងសម្រាកព្យាបាលតាមស្រុករៀងៗខ្លួន។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖