Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណសម្ដេចម៉ែ សម្រាប់ព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យ ៣ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

31-03-2016 12:24

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានថ្លែងអំណរព្រះរាជគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្រាប់ព្រះរាជូបត្ថម្ភ ៣ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី២ (ខែមេសា,ឧសភា និងខែមិថុនា) ឆ្នាំ២០១៦ តាមរយៈចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលថ្វាយសម្តេចម៉ែ បានសរសេរថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុងឧត្ដមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវរាជមាតាខ្មែរជាទីសក្ការៈ ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ដ្រក្រីក្រ និងប្រជារាស្រ្ដដែលទទួលរងគ្រោះដោយ គ្រោះមហន្ដរាយផ្សេងៗនៅទូទាំងកម្ពុជា៕