(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍» ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីនៅក្នុងស្ថានភាពកូវីដ-១៩ នាពេលបច្ចុប្បន្ន។
ការដាក់ឱ្យអនុវត្តប្រកាសខាងលើនេះដែរ គឺតាំងពីដើមខែកញ្ញា ឆ្នាំ២០២១ តទៅ។
ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍ ដោយមាន ៥៩ ចំណុច ត្រូវវាយតម្លៃស្មើនឹង ៤៩០ ពិន្ទុ ក្នុងនោះពិន្ទុចាំបាច់មាន ៣៣ ចំណុច។
ដើម្បីទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលអនុវត្តត្រឹមត្រូវតាម «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍» អាជីវកម្មត្រូវ៖ ទី១. ទទួលបានពិន្ទុចាប់ពី ៨០% ឡើងទៅនៃពិន្ទុសរុប និងទី២. បំពេញបានគ្រប់ចំណុចត្រូវវាយតម្លៃចាំបាច់ទាំង ៣៣ ចំណុច។
ខាងក្រោមនេះជាលិខិតបទដ្ឋានគតិយុត្តសម្រាប់អាជីវកម្មសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖