(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និង PCR-Tests និងព្យាបាលជាសះស្បើយ៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ១,២០៩នាក់ (ករណី Delta ១០នាក់), ព្យាបាលជាសះស្បើយចំនួន ៨៣១នាក់ និងស្លាប់ចំនួន ៨នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី៖