(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៣៥៣ នាក់ទៀត និងយានយន្តចំនួន ៥៨ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១៥៤ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១.៦លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមានមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

ខាងក្រោមនេះជាសេចក្តីប្រកាស៖