(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៩១នាក់, ជាសះស្បើយ៣៩៧នាក់, ស្លាប់ចំនួន៩នាក់

២៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៧៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៥៦៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៣៖ ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីនាវាដែលដឹកប្រេងឆៅរបស់កម្ពុជារត់គេច ហើយត្រូវឥណ្ឌូណេស៊ី ចាប់បាន

៤៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga «នឹងលាលែងចេញពីតំណែង» ក្រោយទើបកាន់បានតែ១ឆ្នាំ

៥៖ រាជរដ្ឋាភិបាលកម្ពុជា ច្រានចោលការលើកឡើងរបស់ម្ចាស់នាវាដែលដឹកប្រេងឆៅរបស់កម្ពុជារត់គេច និងចាត់វិធានការគ្រប់បែបយ៉ាង នាំយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល មកវិញឲ្យបាន

៦៖ ថៃ៖ មនុស្ស ១៤,៣៩៧នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ ចូលរួមឱ្យអស់លទ្ធភាព ក្នុងការជំរុញកំណើនបៃតង និងកាត់បន្ថយកាបូន

៨៖ ទីបំផុតនូវែលសេឡង់សម្លឹងឃើញ «ភាពជោគជ័យ» នៃការទប់ទល់កូវីដ-១៩បំប្លែងខ្លួន Delta

៩៖ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍បណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការផ្តល់ឥណទានកាបូន

១០៖ ចក្រភពអង់គ្លេសទម្លាក់ «កញ្ចប់ទណ្ឌកម្មថ្មី» លើប្រទេសមីយ៉ាន់ម៉ា ដោយមានគោលដៅរាំងខ្ទប់ ប្រភពផ្តល់ហិរញ្ញវត្ថុទៅយោធា

១១៖ តំណាងកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបអ្នករាយការណ៍ពិសេសថា៖ «រាល់ការចោទប្រកាន់ និងការអនុវត្តនីតិវិធីនៅកម្ពុជា គឺអនុលោមស្របទៅតាមច្បាប់»

១២៖ នូវែលសេឡង់៖ ផ្ទុះករណីចាក់មនុស្ស នៅផ្សារទំនើបក្នុងទីក្រុង Auckland, ៦នាក់រងរបួស ខណៈជនបង្កត្រូវប៉ូលិសបាញ់សម្លាប់ភ្លាមៗ

១៣៖ ស្រ្តីរស់នៅប្រទេសថៃម្នាក់ ចេញវីដេអូកោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះការចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់គ្នាបានដោយមិនគិតថ្លៃ ខណៈដែលប្រទេសថៃ គិតប្រាក់ក្នុង១នាក់ ១៧០០បាត

១៤៖ ទីបំផុតជើងហោះហើរមនុស្សធម៌ អាចធ្វើប្រតិបត្តិការឡើងវិញហើយ ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន

១៥៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែន នៅខេត្តបាត់ដំបង

១៦៖ មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក កំពុងប្រឈមបញ្ហាខ្វះអុកស៉ីសែន សម្រាប់អ្នកជំងឺកូវីដ១៩, នេះបើតាមសារព័ត៌មាន CNN

១៧៖ រាជរដ្ឋាភិបាល ជូនដំណឹងទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច ពាក់ព័ន្ធការអនុវត្តច្បាប់ចំពោះយានយន្ដឯកជន ដែលជ្រកក្រោមផ្លាកលេខរដ្ឋ ន.ប និង ខ.ម

១៨៖ UN: អាហ្វហ្កានីស្ថានត្រូវការជំនួយ រាប់រយលានដុល្លារជាចាំបាច់ ខណៈប្រជាជនរាប់លាននាក់ អាចនឹងជួបគ្រោះអត់ឃ្លាន

- ព័ត៌មាន Fresh News Plus

១៖ Alibaba បោះទុន ១៥.៥ពាន់លានដុល្លារ ដើម្បីកាត់បន្ថយវិសមភាពសង្គមនៅក្នុងប្រទេសចិន

២៖ ម្ចាស់ក្សត្រីអង់គ្លេសបញ្ជាទិញអាវ Man Utd ដែលមានហត្ថលេខា Ronaldo ដំបូងបង្អស់

៣៖ Apple ប្រឈមមុខនឹងពាក្យបណ្ដឹងថ្មីទាក់ទងនឹងការប្រើប្រាស់ Siri លួចស្ដាប់ការសន្ទនាឯកជនរបស់អ្នកប្រើប្រាស់

៤៖ កីឡាករប្រណាំងរថយន្តមានបទពិសោធន៍ច្រើនបំផុត នៅ F1 លោក Raikkonen នឹងចូលនិវត្តន៍បន្ទាប់ពីបញ្ចប់រដូវកាល២០២១

៥៖ វិបត្តិហិរញ្ញវត្ថុ Barcelona បានផ្ទេរខ្សែបម្រើ Pjanic ទៅលីគតួកគីនៃក្លិប Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង

៦៖ Park Seo Joon ក្លាយជាតារាសម្តែងកូរ៉េទី៣មាន វាសនាបានចូលរួមថតភាពយន្ត ក្នុងផលិតកម្មហូលីវូដ

៧៖ ប្រធានក្រុម៖ ការវិលត្រឡប់របស់ Ronaldo គឺជា «ភាពអស្ចារ្យ» សម្រាប់ Man Utd

៨៖ Man United បញ្ជាក់ថា Cristiano Ronaldo នឹងពាក់អាវលេខ៧

៩៖ WhatsApp ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២៦៧លានដុល្លារអាមេរិកពីបទរំលោភច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)