(អាហ្វ្រិកកណ្តាល)៖ អតីតគ្រូបង្រៀនគណិតវិទ្យា លោក Faustin-Archange Touadera នៅថ្ងៃនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល បន្ទាប់ពីមានការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ ក្នុងគោលបំណងស្តារឡើងវិញនូវស្ថេរភាពសម្រាប់ប្រទេស ដែលទទួលការញាំញីដោយសារសង្គ្រាមនេះ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ។
លោក Touadera អាយុ៥៨ឆ្នាំ បានឈ្នះការបោះឆ្នោតយ៉ាងភ្ញាក់ផ្អើល កាលពីខែកុម្ភៈ ដែលត្រូវបានប្រារព្ធឡើង បន្ទាប់ពីរយៈពេល៣ឆ្នាំ នៃអំពើហិង្សានៅក្នុងប្រទេសរវាងក្រុមកម្លាំងម៉ូស្លីម និងគ្រឹស្ត ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ និងជាង ៤០០,០០០នាក់ទៀត ធ្វើការបំលាស់ទី៕