(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៩០នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈអ្នកជាសះស្បើយចំនួន១៦នាក់ និងស្លាប់ចំនួន០៤នាក់ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា នេះ។
រដ្ឋបាលខេត្ត ក៏អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
សូមបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦,០០២នាក់, ព្យាបាលជាសះស្បើយចំនួន ៤,៩៩១នាក់ និងស្លាប់ចំនួន៨១នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖