(ភ្នំពេញ)៖ ឡារីតា ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឈានមុខគេនៅកម្ពុជា ជាមួយនឹងបុគ្គលិកផ្នែកបើកបររថយន្តទាំងអស់ សុទ្ធសឹងតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដែលប្រកបដោយក្រមសីលធម៌ ហើយនឹងត្រូវបានត្រួតពិនិត្យលើប្រវត្តិ របស់អ្នកបើកបរត្រឹមត្រូវ មុននឹងបំពេញការងារជូនក្រុមហ៊ុន។
គ្រប់រថយន្តទាំងអស់ត្រូវបានបំពាក់ប្រព័ន្ធ GPS ដើម្បីតាមដានទិសដៅ និងល្បឿនកំណត់គឺក្នុងគោលបំណង ធានាបាននូវសុវត្ថិភាព ជូនដល់អតិថិជនដែលកំពុងធ្វើដំណើរជាមួយ ឡារីតា ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺរថយន្តទាំងអស់មានធានារ៉ាប់រង ជូនដល់អ្នកដំណើរទាំងអស់ផងដែរ ដែលទំហំសំណងមានរហូតដល់ ៥,០០០ដុល្លារអាមេរិក ។
បច្ចុប្បន្ន ក្រុមហ៊ុនឡារីតា បានផ្តល់នូវសេវាកម្មដឹកអ្នកដំណើរពី ភ្នំពេញ ទៅកាន់ទីរួមខេត្ត សៀមរាប បាត់ដំបង និង ក្រុងព្រះសីហនុ ដោយប្រើប្រាស់រថយន្តប្រភេទ ១៥ កៅអី។ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុននឹងដាក់អោយដំណើរការនូវរថយន្តប្រភេទ២៥ កៅអីបន្ថែមទៀតគឺចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះតទៅ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលមានការកើនឡើង។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខាងមុខនេះផងដែរ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំរហូតមក ហើយក្រុមហ៊ុន ឡារីតា យើងខ្ញុំ មិនមានការតម្លើងថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះឡើយ គឺ៖
• សំបុត្រសំរាប់ភ្ញៀវជាតិ តំលៃ 8.00ដុល្លារ
• សំបុត្រសំរាប់ភ្ញៀវអន្តរជាតិ តំលៃ 10.00ដុល្លារ
(សំរាប់សេវាទទួលយកមកកាន់ទីតាំងសាខា គឺត្រូវផ្អាកចាប់ពីថ្ងៃទី៨ រហូតដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦)
ក្រៅពីសេវាដឹកអ្នកដំណើរ ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មផ្សេងៗទៀតដូចជា ៖
- ទទួលផ្ញើអីវ៉ាន់ក្នុងតម្លៃទាប សុវត្ថិភាព និងឆាប់រហ័ស
- មានរថយន្តគ្រប់ប្រភេទសំរាប់ជួលធ្វើដំណើរកំសាន្តគ្រប់ខេត្ត-ក្រុង ក្នុងតម្លៃសមរម្យ
សំរាប់ពត៌មានបន្ថែម រឺកក់សំបុត្រជាមុន សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 016-20 20 20