(ភ្នំពេញ)៖ លោក គឹម សុភៈ មានទីលំនៅផ្ទះលេខ២២-២៤ ផ្លូវលេខ៥៤០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រកាសបាត់ឯកសារផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង៣កន្លែង ស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទំហំ១០.៦៤១ម៉ែត្រក្រឡា និងបានដាក់ពាក្យបណ្តឹងជូនអភិបាលខណ្ឌ ចៅសង្កាត់ និងនាយនគរបាលប៉ុស្តិ៍រួចហើយដើម្បីសុំធ្វើលិខិតបញ្ជាក់ឡើងវិញ។
ប្រជាពលរដ្ឋខាងលើ បានបញ្ជាក់ថា បានឱ្យដឹងថា បានបាត់ឯកសារដីធ្លីចំនួន ០៣ច្បាប់ ស្ថិតក្នុងភូមិសេរីដីដុះ សង្កាត់ព្រៃវែង មានដូចខាងក្រោម៖
*ទី១៖ លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ១៩៣/៧ប.ជ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៧ ចេញដោយលោកស្រីចៅសង្កាត់សាក់សំពៅ មានទំហំដីចំនួន ១,០៥៦ម៉ែត្រក្រឡា បច្ចុប្បន្នស្ថិត នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង។
*ទី២៖ លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ១៤៧៧ ប.ជ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ចេញដោយ លោកអភិបាលខណ្ឌដង្កោ មានទំហំដីចំនួន ១,៥៨៥ម៉ែត្រក្រឡា បច្ចុប្បន្នស្ថិត នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង។
*ទី៣៖ លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី/ផ្ទះ លេខៈ១៤៧៥ ប.ជ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ចេញដោយលោកអភិបាលខណ្ឌដង្កោ មានទំហំដីចំនួន ៨,០០០ម៉ែត្រក្រឡា។
ក្នុងករណីបើមានបុគ្គលណាមួយរើសបាន ហើយយកទៅប្រើប្រាស់ខ្ញុំបាទសូមមិនទទួលខុសត្រូវឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើសូម លោកស្រីអភិបាលខណ្ឌដង្កោ មេត្តាពិនិត្យ និងជួយចេញលិខិតបញ្ជាក់លិខិតណាមួយឱ្យយើងខ្ញុំយកទៅប្រើប្រាស់ដោយក្ដីអនុគ្រោះ៕