Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែត នៅរសៀលនេះ បង្ហាញពីលទ្ធផល ទស្សនកិច្ច១០ថ្ងៃនៅកម្ពុជា

31-03-2016 09:14

(ភ្នំពេញ)៖ មុននឹងចាកចេញទៅវិញ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែក សិទ្ធិមនុស្សនៅកម្ពុជា នឹងរៀបចំសន្និសីទកាសែតមួយ នៅម៉ោង៣៖០០រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះដើម្បីបង្ហាញពី លទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកស្រី នៅកម្ពុជារយៈពេល១០ថ្ងៃមកនេះ។

លោកស្រី រ៉ូណា ស្មីត ផ្តើមបំពេញទស្សនកិច្ចជាលើកទី២នៅកម្ពុជា ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃ ព្រហស្បត្តិ៍នេះតែម្តងក្នុងនោះ លោកស្រីមានបានជួបជាមួយ សមាជិកជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល មន្រ្តីគណបក្សប្រឆាំង រួមទាំងពលរដ្ឋរងគ្រោះរឿងដីធ្លីផងដែរ។

លោកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នកឃ្លាំមើល និងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាផ្លូវការ លើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥។ មជ្ឈដ្ឋានជាច្រើន បាននិយាយថា អ្នករាយការណ៍ពិសេសរូបនេះ ហាក់មានគំនិតវិជ្ជមាន ច្រើនជាង លោក សូរិយា ប្រាសាទស៊ូប៊ែឌី៕