(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក ក្នុងនោះយប់២លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៥នាក់ (ស្រី១នាក់) និងរបួសស្រាល១នាក់ (ស្រី) នេះបើយោងតាមការចុះផ្សាយ របស់គេហទំពរអគ្គស្នងការនគរបាលជាតិ។
ប្រពភព័័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១១គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង, រថយន្តធុនតូច៣គ្រឿង, រថយន្តធុនធំ២គ្រឿង, ថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៤នាក់)។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥,៧៦០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២,៤២២គ្រឿង ពិន័យសរុប៣,៣៣៨គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព០នាក់ ៕