(ភ្នំពេញ)៖ កម្លាំងគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្នែកច្រកអ្នកដំណើរមកដល់ រួមនិងនគរបាលអន្តោប្រវេសន៍ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដឹកនាំ ដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានស្ទាក់ចាប់ស្រ្តីជនជាតិថៃម្នាក់ លួចនាំចូលថ្នាំញៀនប្រ  ភេទកូកាអ៉ីនទម្ងន់ជាង ២,៥គីឡូក្រាម បង្កប់ក្នុងសូកូឡា។

ប្រតិបត្តិការបង្រ្កាបការជួញដូរនេះ បានធ្វើឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ យោងតាមប្រភពព័ត៌មានមន្រ្តី គយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ស្រ្តីជនជាតិថៃនេះ មានឈ្មោះ KAEWKANLAYA AMPHAWAN ធ្វើ ដំណើរមកពីប្រទេសកាតា តាមជើងយន្តហោះលេខ QR970 (ដូហា-ភ្នំពេញ)។

ក្រោយការឆែកឆេររកឃើញវត្ថុតាងជាសារធាតុញៀន ប្រភេទកូកាអ៉ីនជាក់ស្តែងទម្ងន់ ២,៥៩៤.៥១ក្រាម ទាំងស្រ្តីសង្ស័យ រួមនិងថ្នាំ ញៀន ត្រូវបានប្រគល់ជូនលោកវរសេនីយ៍ទោ សារី បុត្រសត្យា នាយការិយាល័យជំនួញគ្រឿងញៀនខុសច្បាប់ ដើម្បីគ្រប់គ្រងថែ រក្សា និង អនុវត្តនីតិវិធីបន្ត៕