Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ដែលរៀបចំដោយប្រទេសចិន

02-09-2021 20:18

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ដែលរៀបចំឡើងដោយប្រទេសចិន តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ព្រឹកស្អែកនេះ ដោយនៅក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយចំនួន។

វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ដែលរៀបចំដោយ សាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវធ្វើឡើងក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»

ការរៀបចំវេទិកានេះ ក៏ជាការបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ។

ការថ្លែងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់នៅលើទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ព័ត៌មាន Fresh News រួមទាំងទូរទស្សន៍មួយចំនួនទៀត៕