(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ ប្រទេសថៃ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានបន្តអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន ១៤នាក់ និងកុមារម្នាក់ទៀត ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក៏បានសហការជាមួយអាជ្ញាធរថៃ ជួយសម្រួលបញ្ជូនពលរដ្ឋខ្មែរចំនួន ១២នាក់ និងកុមារ ២នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព តាមច្រកអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតផងដែរ។
បើតាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស, ប្រជាពលរដ្ឋទាំងអស់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចកម្ពុជា ចាត់ការតាមនិតិវិធីសុខាភិបាលបន្ត៕