(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩តែម្នាក់គត់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះគឺមិនមាននោះឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺខាងលើនេះ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១,០២៨នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១១២នាក់ ជាសះស្បើយចំនួន ៦៥៥នាក់ ស្លាប់ចំនួន ១១នាក់ និងកំពុងព្យាបាលចំនួន ៣៦២នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖