(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១០២ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៧៨នាក់ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង១០២នាក់ ក្នុងនោះអ្នកជំងឺចំនួន១៨នាក់ជាពលករ ទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ អ្នកជំងឺចំនួន១៦នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងអ្នកជំងឺ៦៨នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៦,៨១៩ករណីហើយ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៥៩៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១.២២០ករណី បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៣៩៥នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១.៤០៩នាក់ និងស្លាប់ចំនួន១២នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖