(ភ្នំពេញ)៖ ឌីជី បានជ្រើសរើសអ្នក ឈ្នះចំនួន៣៥រូប ដែលក្នុងនោះមាន១៦នាក់ ត្រូវបានជ្រើសរើស ដោយប្រកាសរង្វាន់ភ្លាមៗតែម្ដង តាមរយៈប្រព័ន្ធបង្វិល ដោយស្វ័យប្រវត្តិ។ ចំណែក១៩នាក់ទៀត គឺតម្រូវមកកាន់ការិយាល័យឌីជី ដើម្បីធ្វើការចាប់រង្វាន់ ដោយអតិថិជនផ្ទាល់ នាម៉ោង៣រសៀលថ្ងៃទី៣០ ខែមីនា ២០១៦ នេះ។
រយៈពេលរង់ចំា ការចាប់រង្វាន់ធំដោយផ្ទាល់ ពីអតិថិជន នៅទីបំផុតបានរកឃើញ អ្នកមានសំណាងជាម្ចាស់រង្វាន់ធំហើយ គឺបានទៅលើអតិថិជនឈ្មោះ ដួង តារាជ័យរិទ្ធ ទទួលបានរង្វាន់ iPad មួយគ្រឿង និងមានអតិថិជន ជាច្រើនរូបផ្សេងទៀត ទទួលបានរង្វាន់ ពីឌីជីដូចជា Transcend 2.5" ទំហំ1TB ដុំ Wifi រ៉ោតទ័រចង្ងាយ 150Mbps PRN2001 និងមានឧបករណ៍ OTG Flash Drive ទំហំ 32GB ដែលអតិថិជន អាចស្វែងរកឈ្មោះអ្នកឈ្នះ ក្នុងគេហទំព័រ www.digi.com.h/win ។
អតិថិជនរបស់ ឌីជី ដែលជាម្ចាស់រង្វាន់ផ្សេងៗគ្នានោះ ក៏បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយដែលខ្លួនមិនត្រឹមតែ បានប្រើនូវសេវាកម្មអ៉ីនធឺណិត ដែលមានល្បឿនលឿន ព្រមទាំងការផ្តល់ជូន នូវសេវាកម្មផ្សេងៗ រាប់មិនអស់ប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវរង្វាន់ ថែមទៀតផង។ ការចាប់ឆ្នោតផ្សងសំណាង រកអ្នកឈ្នះរង្វាន់នេះផងដែរ គឺជាការបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការលើកទឹកចិត្តអតិថិជន ដោយមិនត្រឹមតែ ពង្រឹងនូវសេវាកម្មដ៏ល្អ ប៉ុន្តែក្រុមហ៊ុនបានសម្រួល និងបង្កើតកម្មវិធីជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន ។
ដោយឡែក ចំពោះអ្នកដែលមានចំណាប់ អារម្មណ៍នឹងកម្មវិធី ព្រមទាំងការប្រើប្រាស់អ៉ីនធឺណិតទាំងអស់ ឲ្យចូលទៅកាន់គេហទំព័រ www.digi.com.kh ឬទំព័រហ្វេសប៊ុក www.facebook.com/digiclub ដើម្បីតាមដាន និងទទួលបានដំណឹង អំពីឱកាសឈ្នះក្រោយៗ ព្រមទាំងអំពីការបន្ថែមជូនពិសេសៗ ពីក្រុមហ៊ុន បានកាន់តែច្រើនបន្ថែមទៀត ដែលគេនិយមហៅថា «ឌីជី លើសពីសេវាអ៉ីនធឺណិត»។
គួររំឭកផងដែរថា កាលពីខែកុម្ភៈកន្លងទៅនេះ ឌីជី បានបង្កើតឲ្យមានការចូលរួម ផ្សងសំណាង ឈ្នះរង្វាន់ដោយគ្រាន់តែបំពេញលក្ខខណ្ឌ ងាយៗទៅលើការប្រើប្រាស់ សេវាអ៉ីនធឺណិត របស់អតិថិជន៕