(ភ្នំពេញ)៖ កម្មករកាត់ដេរ ដែលជាកូនតុងទីន ជិត៣០០នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងក្នុងរោងចក្រ SWKK ស្ថិតភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ បណ្តឹងរបស់ កូនតុងទីន ជិត៣០០នាក់ បានធ្វើឡើង ក្រោយពីមេតុងទីនម្នាក់ បានយកលុយកូនតុងទីន អស់ជាង៥ម៉ឺនដុល្លាររត់បាត់ស្រមោល។
ប្រភពពីកម្មករទាំងនោះ បានឲ្យដឹងថា រយៈពេលលេងតុងទីនគឺបានជាង១ឆ្នាំ ហើយលេងចាប់ពីក្បាល១ម៉ឺន ដល់ក្បាល៥០ដុល្លារ។ ពួកគាត់បានបន្តទៀតថា មេតុងទីនមានឈ្មោះ
ផុន សូត្យ ហៅខេង អាយុជាង៣០ឆ្នាំ ជាកម្មករធ្វើការរោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ ដែលមានស្រុកកំណើត នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពងចាម។
ប្រភពដដែលបានបន្តទៀតថា មេតុងទីន ពីដំបូងបានបាត់ពីផ្ទះរយៈពីរថ្ងៃ ក៏នាំគ្នាទៅរកនៅស្រុកកំណើតរបស់មេតុងទីន តែរកមិនឃើញនោះទេ ក្រោយមក ពួកគាត់បានដាក់ ពាក្យបណ្តឹងទៅអាជ្ញាធរនៅទីនោះ ហើយនាំគ្នាត្រឡប់មកធ្វើការជាធម្មតាវិញ ក្រោយមកបានទៅសួរនាំបងប្អូនមេតុងទីន ដែលនៅធ្វើការជាមួយគ្នាស្រាប់តែប្អូនមេតុងទីននោះ បានឆ្លើយគំរាមទៅពួកគាត់វិញថា « បើសិនជាបងរបស់គេមានបញ្ហាអ្វីនោះ ប្រយ័ត្នខ្ញុំប្តឹងដោយពួតគាត់ គេគំរាមប្តឹងក៏លេងហ៊ាន សួរនាំបន្តទៀតទើបសម្រេចចិត្ត នាំគ្នាមកដាក់ ពាក្យបណ្តឹងនៅសាលាសង្កាត់ចោមចៅដើម្បីសុំការជួយអន្តរាគមន៍បញ្ហាមួយនេះ»៕
Posted by Fresh News Photo on Wednesday, March 30, 2016