(កំពង់ឆ្នាំង)៖ ពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយចំនួន៣គ្រួសារ បានទទួលអំណោយពីលោកឧកញ៉ា លី ម៉ាន តាមរយៈភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានយកទៅប្រគល់ជូនដល់លំនៅឋាន របស់ពួកគាត់ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ពលរដ្ឋជាជនចាស់ជរាទាំង៣គ្រួសារខាងលើនេះមានឈ្មោះ៖
*១៖ ប៉ោក មុយ អាយុ៦៥ឆ្នាំ មានទី លំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាជនចាស់ជរា មានជំងឺប្រចាំកាយ និងបាត់បង់កម្លាំងពលកម្ម។
*២៖ ស៉ឹម ប៊ន អាយុ៦២ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានជំងឺទឹក នោមផ្អែមធន់ធ្ងរ មិនអាចដើរបាន។
*ទី៣៖ ប៉ាវ ស៊ុន អាយុ៨០ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាជនចា ស់ជរា មានជំងឺស្វិតជើងម្ខាងដើរមិនរួច និងមានជំងឺប្រចាំកាយជាច្រើនទៀត។
លោកយាយ ប៉ាវ ស៊ុន ក៏បានស្នើសុំដល់អាជ្ញា ធរមូលដ្ឋាន មេត្តាផ្ដល់ប័ណ្ណក្រីក្រជូនលោកយាយផង ក្រែងបានប្រាក់កាសខ្លះ ដើម្បីយកទៅធ្វើបុណ្យនឹងគេ។
អំណោយដែលបានយកទៅផ្ដល់ជូនជនចាស់ជរា និងមានជំងឺប្រចាំកាយ ទាំង៣នាក់ខាងលើនេះ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ៣ដប ទឹក ត្រី៣ដប ត្រីខប្រាំកំប៉ុង និងថវិកា៥ម៉ឺនរៀល៕