(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាស ស្ដីពីការរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១នាក់ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៣១នាក់ ដែលរកឃើញនាថ្ងៃទី៣១ ខែសីហាម្សិលមិញ និងចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖