(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ កាលពីម្សិលមិញ ដោយជំរុញឱ្យ គ្រឹះស្ថាន សហគ្រាស ឧស្សាហកម្ម និងក្រុមហ៊ុនឯកជននានា ផ្តល់ឱកាសការងារ និងការចុះកម្មសិក្សា សម្រាប់សិស្សដែលបានសិក្សា ជំនាញវិជ្ជាជីវៈ នៅតាមសាលាបណ្តុះបណ្តាលនានារបស់ក្រសួង នៅគ្រប់បណ្តារាជធានី-ខេត្ត។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានតម្រូវឱ្យគ្រឹះស្ថានទាំងនោះ សហការជាមួយមន្រ្តីជំនាញនាយកដ្ឋានព័ត៌មានទីផ្សារ ការងារ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបំពេញការងារមួយចំនួន ដូចបញ្ជា្កក់ក្នុងលិខិត ខាងក្រោម៖