(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នឹងដាក់ឱ្យដំណើរការឡើងវិញផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវដាក់ផ្សារចំនួន ០៣ ក្នុងក្រុងស្ទឹងសែន ដែលត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ រួមមានទី១៖ ផ្សារកំពង់ធំ ក្នុងភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន, ទី២៖ ផ្សារស្ទឹងសែន ក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន និងទី៣៖ ផ្សារក្បាលថ្នល់ ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន»។
សម្រាបថា សម្រាប់ទីតាំងផ្សារចំនួន៣ នៅក្នុងក្រុងស្ទឹងត្រែង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរ សម្រេចផ្អាក់មិនឱ្យដំណើរការសកម្មភាពលក់ដូរ ជាបណ្តោះក្រោយមានជាប់ព័ន្ធនឹងជំងឺកូវីដ១៩៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖