(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជូនពរ មួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៥ ឈានចូល៦៦ឆ្នាំ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។
ក្នុងសារលិខិតរបស់សម្តេច ស ខេង ផ្ញើជូនសម្តេចតេជោ បានសរសេរថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមអនុញ្ញាតចូលរួមសំដែង នូវអំណរសាទរយ៉ាងក្លៀវក្លាប្រកបដោយ មនោសញ្ចេតនា រំភើបសប្បាយរីករាយ យ៉ាងក្រៃលែង និងសូមគោរពជូនពរ សម្តេច សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបំរើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា តរៀងទៅ»៕