(ភ្នំពេញ)៖ ដោយការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាពមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅសួរសុខទុក្ខលោក គួច គង់ មេភូមិព្រះពន្លា ដែលមានជំងឺសន្លាក់ជើងកំពុងសម្រាកព្យាបាលនៅផ្ទះ។
ខណៈចុះសួរសុខទុក្ខ មន្ត្រីដែលមានជំងឺដល់លំនៅឋាននេះ ក៏មានអមដំណើរដោយលោកស្រី ឯក យ៉ាន់នី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ព្រមទាំងសហការីផងដែរ។
លោកអភិបាល បានសម្តែងការលើកទឹកចិត្តឱ្យខិតខំព្យាបាល ស្តាប់តាមដំបូន្មានគ្រូពេទ្យ ដើម្បីឆាប់បានធូរស្រាល វិលមករកសុខភាពធម្មតាវិញ និងបានបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តទៀត។
ក្នុងឱកាសនោះផងដែរ លោកអភិបាល បានឧបត្ថម្ភនូវថវិកា និងសម្ភារៈមួយចំនួន ជូនដល់មេភូមិ ដើម្បីជួយសម្រួលជីវភាពខ្វះខាតរបស់គ្រួសារគាត់រួមមាន៖ ថវិកា ៤០០,០០០រៀល, អង្ករ ៥០គីឡូក្រាម, មីម៉ាម៉ា ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ៥កេស, ទឹកក្រូច ២កេស, ម៉ាស ១០០ម៉ាស់ និងជេល ២ដបធំ៕