(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨៣នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈអ្នកជាសះស្បើយចំនួន២៦នាក់ និងស្លាប់១នាក់បន្ថែមទៀត នាថ្ងៃទី៣០ ខែ
សីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហានេះ។
រដ្ឋបាលខេត្ត ក៏អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
សូមបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥,៧២២នាក់ ព្យាបាលជាសះស្បើយចំនួន ៤,៩១០នាក់ និងស្លាប់ចំនួន ៧៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧៣៨នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖