(កំពង់ធំ)៖ ប្រជាពលរដ្ឋជាង២៣០០គ្រួសារ រស់នៅតាមបណ្តាឃុំ របស់ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទឹកប្រើប្រាស់ទឹក ឡើងវិញហើយ ក្រោយពីមានកិច្ចអន្តរាគមន៍របស់ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមូលដ្ឋានមកនោះ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា «ប្រជាពលរដ្ឋចំនួន២៣៣៩គ្រួសារ រស់នៅក្នុងឃុំទ្រៀល ស្រឡៅ ជ្រលង និងឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទឹកប្រើប្រាស់ ឡើងវិញហើយ បន្ទាប់ពីក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម តម្លើងម៉ាស៊ីនបូមទឹកពីប្រឡាយមេបារាយណ៍ទៅផ្គត់ផ្គង់»។

បើតាមអ្នកនាំពាក្យរូបនេះ ប្រជាពលរដ្ឋពិតជាមានការសប្បាយចិត្តខ្លាំងណាស់ និងសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ក្រសួង ដែលបានជួយអន្តរាគមន៍ពួកគាត់ទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនគ្រួសារ កំពុងប្រឈម ការខ្វះខាត ទឹកទាំងការប្រើប្រាស់ និងបរិភោគ ដោយសារនៅឆ្នាំនេះមានការប្រែប្រួលអាកាសធាតុ និងតាមស្ទឹង បឹង បួរ ទន្លេ បានរីកស្ងួតជាបន្តបន្ទាប់៕

 

Posted by Sheet on Wednesday, March 30, 2016