(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងឃុំបឹងល្វា ជាមួយឃុំកំពង់ថ្ម និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។
អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ត្រូវបានកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងឃុំបឹងល្វា ជាមួយឃុំកំពង់ថ្ម និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ធំ ដោយកាត់យកភូមិចំនួន០៤ ពីឃុំបឹងល្វា គឺភូមិត្រពាំងទឹម ភូមិកោះបង្គោ ភូមិត្រពាំងប្រី និងភូមិបឹងល្វា មកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ថ្ម និងកាត់យកភូមិចំនួន០២ ពីឃុំបឹងល្វា គឺភូមិត្បែង និងភូមិសង្គ្រោះមកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំប្រាសាទ»៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖