Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើត «ឃុំយាយម៉ៅពេជ្រនិល» នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (Video inside)

31-08-2021 12:18

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត «ឃុំយាយម៉ៅពេជ្រនិល» នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់យកភូមិចំនួន០៩ ពីឃុំត្រែងត្រយឹង គឺភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ។

អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានកំណត់ថា ទីតាំងសាលាឃុំយាយម៉ៅពេជ្រនិល ស្ថិតនៅក្នុងភូមិចំការចេក។ ក្រុមប្រឹក្សាឃុំត្រែងត្រយឹង ត្រូវបន្តគ្រប់គ្រងភូមិចំនួន០៩ គឺភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់ រហូតដល់មានក្រុមប្រឹក្សាឃុំយាយម៉ៅពេជ្រនិល មកជំនួស៕