Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិ ជូនដំណឹងពីការកំណត់ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋដោយឥតបង់ប្រាក់នៅមូលដ្ឋានខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ

31-08-2021 11:39

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹងពីការកំណត់ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទំនាក់ទំនងទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន។

បើតាមសេចក្តីជូណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២ រួចហើយ មកទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារទាហាន នៅបញ្ជាការដ្ឋានកងលតូចលេខ៧០ ដោយភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ១៩ ផ្ទាល់ខ្លួន ដើម្បីទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់ រៀងរាល់ម៉ោងធ្វើការចាប់ពី៧៖៣០នាទី ដល់ម៉ោង១១៖០០នាព្រឹក និងរសៀលចាប់ពីម៉ោង១៖៣០ ដល់ម៉ោង៥៖០០នាទីល្ងាច និងតាមរយៈលេខទូរស័ព្ទទំនាក់ទំនងនៅតាមមូលដ្ឋានខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖