Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកជំងឺកូវីដ៣៧នាក់ទៀត និងមានជាសះស្បើយ២៣នាក់

30-08-2021 19:07

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣៧ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ២៣នាក់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៣៧នាក់ ក្នុងនោះអ្នកជំងឺចំនួន២៦នាក់ជាពលករ ទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ អ្នកជំងឺចំនួន ១នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងអ្នកជំងឺ១០នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៦,៦០០ករណីហើយ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៤២៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១.១៧១ករណី បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,១២៦នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១.៣៥៩នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១២នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖