(កំពត)៖ រដ្ឋបាលខេត្តកំពត នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន៣០ករណី បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៣០ ខែសីហានេះ។

រដ្ឋបាលខេត្តកំពតក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីខាងលើ សូមធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបច្ចុប្បន្នក្រុមឆ្លើយតប បន្ទាន់ បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។

ប្រសិនបើមានបញ្ហាសុខភាព សូមទៅយកសំណាកនៅវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកទូរស័ព្ទលេខ៖

* មន្ទីរសុខាភិបាល៖ 012 822 179 / 078 248 998
* មន្ទីរពេទ្យបង្អែកខេត្ត៖ 077 730 837
* ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រាច៖ 061 867 776 / 097 539 9948 / 012 733 468
* ការិយាល័យស្រុកប្រតិបត្តិឈូក៖ 012 200 412 / 099 786 527
* ការិយាល័យស្រុកប្រតិបត្តិអង្គរជ័យ៖ 012 483 358 / 088 220 1567
* ការិយាល័យស្រុកប្រតិបត្តិកំពត៖ 012 240 171 / 012 456 990។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពតមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៣,៧០៥នាក់ ជាសះស្បើយចំនួន ៣,៤៧០នាក់ កំពុងសម្រាកព្យាបាលចំនួន ១៦៨នាក់ និងស្លាប់ចំនួន ៦៧នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖