Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ទឹកទៀតហើយ! ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅសង្កាត់ភ្នៀត កំពុងប្រឈមការខ្វះទឹកប្រើប្រាស់ និងបរិភោគ

30-03-2016 13:55

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងប្រឈម និងការខ្វះទឹកប្រើប្រាស់ បរិភោគអស់រយៈពេលជាង១ខែហើយ និងកំពុងដង្ហើយរកជំនួយពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តផងដែរ។

លោក អ៊ុំ សុជាតិ បានប្រាប់ភ្នាក់ងារ Fresh News ថា ពួកគាត់ទាំងអស់គ្នាកំពុងខ្វះទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ អស់រយះពេលជាង១ខែ ហើយ រាល់ថ្ងៃនេះ ពួកគាត់ប្រើប្រាស់ទឹកដោយសន្សំសំចៃ សូម្បីតែទឹកលាងអង្កររួ ចហើយក៏ទុកឲ្យទឹកថ្លាដើម្បីយកមកប្រើវិញ។ ពួកគាត់បន្តថា សព្វថ្ងៃនេះនៅក្នុងភូមិគាត់ស្រះ អណ្តូងស្នប់ក៏រីងស្ងួត ទឹកស្ទឹងក៏រីងស្ទើរចង់អស់ហើយ ដូច្នេះពួកគាត់សំណូមពរដល់ឲ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយទឹក ជូនពួកគាត់បានឆាប់ៗផង។

លោក វ៉ៃ គេងលី អភិបាលរងក្រុងសិរីសោភ័ណ បានឲ្យថា «បច្ចុប្បន្ននេះយើងមាន២ចំណុចទី១ យើងបានសុំទឹកខាងលើ១កន្លែងហើយ គឺខាងភូមិថ្មី ដោយភូមិថ្មីនេះ ពួកគាត់ប្រើប្រាស់ទឹកអស់ យើងកំពុងរៀបចំបើកមុខទឹកខាងលើសិន និងសិក្សាសិន តើការបើកបង្ហូរទឹកខាងលើមកខាងក្រោម តើវាប្រឈមអ្វីខ្លះ អាចទឹកទាំងនោះវាហូរចូលដីប្រេះ អាចខាត់បង់ទឹកជាមិនខាង ចំណុចទី២នោះ យើងបានសិក្សារួចហើយ និងរៀបចំរថយន្តដឹកទឹក ពីខាងលើឲ្យពួកគាត់ប្រើប្រាស់វិញ ដូច្នេះយើងមិនខាត់បង់ទឹកឡើយ»

លោកបានបន្តថា មកដល់ពេលនេះយើងបានសិក្សា ជាមួយខាងមន្ទីរធនធានទឹករួចមកហើយ ថាតើជួយពួកគាត់របៀបណា ដើម្បីមិនឲ្យខាតបង់ទឹកឡើយ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំទាន់ព្រួយបារម្ភអី ក្នុងនាមយើងជាអាជ្ញាធរយកចិត្តទុកដាក់ជូនហើយ។ លោកអំពាវនាដល់ពលរដ្ឋទាំងអស់ថា បច្ចុប្បន្ននេះមិនថាឡើយខេត្តយើង សូម្បីតែប្រទេសគេក៏ដូច្នោះដែរ ចឹងហើយពួកយើងត្រូវតែប្រើប្រាស់ទឹកសន្សំសំចៃ ការប្រើប្រាស់៕