សារសម្លេង «លោក កឹម សុខា ចោទទៅលោក សម រង្ស៊ី ថា បានប្រមូលយកលុយនៅក្រៅប្រទេសយកទៅអស់ មិនឲ្យគាត់!» ត្រូវបាន Facebook បន្តទម្លាយវគ្គពិសេសទី១២
30-03-2016 12:49
(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី៣០ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គពិសេសទី១២ «ពេលមួយនោះនៅក្រៅ ប្រទេស លោក កឹម សុខា ចោទទៅលោក សម រង្ស៊ី ថា បានប្រមូលយកលុយទៅអស់ មិនឲ្យគាត់! (សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២)»។
Facebook បានបន្តសរសេររៀបរាប់ថា៖ «បូសជិតធ្លាយហើយ ! អំពើពុករលួយបាន ចាប់ផ្តើមធុំក្លិនស្អុយបណ្តើរៗហើយ! អីឡូវនេះ បញ្ហាពាក់ព័ន្ធនឹងការសង្ស័យរឿងបាត់លុយពី៣០ទៅ៤០លានដុល្លារ ដែលលោកស្រី ឡាក់ សុភាព អតីតសមាជិក គណៈកម្មាធិការនាយក CNRP ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ អាចមានតម្រុយជាប់ទាក់ទិនជាមួយ នឹងមេបក្សប្រឆាំងទាំងពីររូបនេះហើយ គឺ លោក កឹម សុខា សម រង្ស៊ី »៕
សូមស្តាប់ការឆ្លងឆ្លើយរវាងលោក កឹម សុខា និងប្រពន្ធចុង៖
រឿងអាស្រូវ កឹម សុខា វគ្គទី ១២រឿងអាស្រូវ កឹម សុខា វគ្គទី ១២ពេលមួយនោះនៅក្រៅប្រទេស លោក កឹម សុខា ចោទទៅលោក សម រង្ស៊ី ថា បានប្រមូលយកលុយទៅអស់ មិនឲ្យគាត់!៖
Posted by រឿងពិត CNRP on Tuesday, March 29, 2016