(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសពីការរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ បន្ថែមទៀត តាមរយៈតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហានេះ។
រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖