(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៩២៨,១៨៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២០,៤៩៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០៧៣,៨៣១នាក់ (ស្លាប់ ១៣១,៩២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៩៥៤,០២៣នាក់ (ស្លាប់ ៣៣,១០៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៧០៦,០៨៩នាក់ (ស្លាប់ ១៦,០៨៧នាក់)
* ថៃ ឆ្លងចំនួន ១,១៩០,០៦៣នាក់ (ស្លាប់ ១១,៣៩៩នាក់)
* វៀតណាម ឆ្លងចំនួន ៤៣៥ ,២៦៥នាក់ (ស្លាប់ ១០,៧៤៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៩២,៣០០នាក់ (ស្លាប់ ១៥,១៨៣នាក់)
* កម្ពុជា ឆ្លងចំនួន ៩២,២០៨នាក់ (ស្លាប់ ១,៨៨១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧,៣០៤នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤,៦៤១នាក់ (ស្លាប់ ១២នាក់)
* ព្រុយណេ ឆ្លងចំនួន ២,៤៦២នាក់ (ស្លាប់ ៧នាក់)៕