(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៥ករណី មិនបណ្តាលឲ្យមានអ្នកស្លាប់នោះទេ មានតែអ្នករបួសចំនួន ៩នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាទូទៅគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំង បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕