(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣៥ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៦៣នាក់ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៣៥នាក់ ក្នុងនោះអ្នកជំងឺចំនួន២៤នាក់ជាពលករ ទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ និងអ្នកជំងឺចំនួន ១១នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៦,៥៦៣ករណីហើយ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៣៩៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១.១៧០ករណី បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,១០៣នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១.៣២៣នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១២នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖