(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥១ នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ខណ:ដែលមានអ្នកជាសះស្បើយចំនួន៦៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥,៦១៤ នាក់ ព្យាបាលជាសះស្បើយចំនួន ៤,៧៨៤ នាក់ ស្លាប់ចំនួន ០០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧៥៧ នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖