លោកស្រី ភឿង សកុណា៖ កម្ពុជា ទទួលបានព្រះបដិមា និងវត្ថុបុរាណជិត៧០០ ពីបរទេស
30-03-2016 11:14
(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ព្រះបដិមា និងវត្ថុបុរាណ ដែលជនខិលខូចលួចជួញដូរក្នុងសម័យសង្រ្គាមជិត ៧០០ហើយ ត្រូវបានរកឃើញ និងទទួលយកមកពីបណ្តាប្រទេសនានា ភាគច្រើនបានមកពីប្រទេសថៃ។
បន្ទាប់ពីបញ្ចប់កម្មវិធីទទួលបដិមា ព្រះសិរ្សព្រះព្រហ្ម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នាសារមន្ទីរជាតិ លោកស្រី ភឿង សកុណា បានថ្លែងថា ព្រះបដិមា និងវត្ថុបុរាណភាគច្រើនរកឃើញមកពីប្រទេសថៃ ហើយក៏មានពី សហរដ្ឋអាមេរិក ហើយមួយចំនួនទៀត មកពីប្រទេសបារាំង ហើយក៏មានរបស់ឯកជនផងដែរ៕