(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសអំពីការរកឃើញចំនួនអ្នកឆ្លង១០នាក់ថ្មីទៀត ដែលក្នុងនោះ៩នាក់ជាពលករមកពីប្រទេសថៃ និង១នាក់ជាអ្នកដំណើរមកពីខេត្តបាត់ដំបង ខណៈដែលមានអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅមូលដ្ឋាននេះមានចំនួន១៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហា។

ទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖