(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត http://fna.asia/92e5e3b

២៖ ក្រសួងសុខាភិបាល ចេញប្រកាសថា ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ http://fna.asia/edf41dd

៣៖ រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ http://fna.asia/7dd6c66

៤៖ មនុស្សជំនិតបំផុតរបស់ កឹម សុខា ទម្លាយអាថ៌កំបាំងស៊ីជម្រៅ១២ចំណុចដែលបង្ហាញថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ» http://fna.asia/2fc76d2

៥៖ ចិនប្រកាសថា ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា http://fna.asia/893b139

៦៖ តំណាងកម្ពុជា ទាត់ចោលទស្សនៈរបស់ អ្នករាយការណ៍ពិសេស UN ដែលរិះគន់ថា តុលាការកម្ពុជាកាត់ទោសលោក រ៉ុង ឈុន http://fna.asia/abe8f42

៧៖ កម្ពុជារកឃើញមេរោគបំប្លែងថ្មី «ដែលតា» ចំនួន ១,៧៥២នាក់ហើយ http://fna.asia/2001485

៨៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា គ្មានជំនួបជាមួយក្រុមប្រឆាំងទេ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយខុសពីការពិត http://fna.asia/c966cb8

៩៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ http://fna.asia/edcadbc

១០៖ កប៉ាល់ដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលលួចរត់គេចពីប្រទេសកម្ពុជា ត្រូវបានកងទ័ពជើងទឹកឥណ្ឌូនេស៉ី ចាប់បានហើយ http://fna.asia/aa416ed